កំពង់ចាម៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីការរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុប ២៥រូប។
កិច្ចប្រជុំនេះបានទទួលលទ្ធផលដូចជា៖
១/ បានពិនិត្យផ្តល់យោបល់លើគម្រោងមួយចំនួនដែលក្រសួង ស្ថាប័នមាន សម្រាប់ដាក់បញ្ចូលក្នុងផែនការចង្អុលទិសថ្នាក់ជាតិ២០២១ ២០២៥ ជាពិសេស គ្រប់គ្រងភាពរាំងស្ងួត ទឹកក្រោមដី និងប្រព័ន្ធព័ត៌មាន ដែលគម្រោងទាំងនេះពុំសូវទទួលបានចំំណាប់អារម្មណ៍ច្រើនទេ និងពុំមានអាទិភាពខ្ពស់នៅថ្នាក់តំបន់
២/ បានផ្តល់ជាអនុសាសន៍ឲ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធគិតគូររកគម្រោងដែលមានផលប្រយោជន៍រួមសម្រាប់កិច្ចគ្រប់គ្រងអាងទន្លេមេគង្គឲ្យមាននិរន្តរភាព និងមានផលប្រយោជន៍សម្រាប់សហគមន៍រស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ជៀសវាងនូវការរុញការងារគ្រប់គ្រងអាងទន្លេមេគង្គចូលទៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ។