រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងការអភិរក្ស និងលោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យធនធានរ៉ែ នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាបបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិតាមរយះ Zoom Meeting ស្តីពី “ការរៀបចំគម្រោងការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម”។
កិច្ចប្រជុំនេះមានគោលបំណង៖
១/ ដើម្បីប្រមូលមតិយោបល់ពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ដែលមានការពាក់ព័ន្ធ ដើម្បីដាក់ចូល ក្នុងសមាសភាគទាំង៥ នៃគម្រោងកាន់តែមានភាពល្អប្រសើរ។
២/ ស្នើសុំភាគីពាក់ព័ន្ធធ្វើលិខិតសហហិរញ្ញប្បទានដើម្បីគាំទ្រគម្រោង
៣/ បង្កើតទស្សនៈទានចំណុចគន្លឹះឲ្យគម្រោង។