ថ្ងៃ សុក្រ ១០ កើត ខែ ជេស្ន ឆ្នាំ ឆ្លូវ ត្រីស័ក ព . ស ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ នៅសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម សាស្ត្រចារ្យ លឹម ពុយ អនុប្រធាន អាជ្ញាធរទន្លេសាប បាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំ ស្តីពី ការធ្វើ វិចារណកម្ម ផែនការ សកម្មភាព ការងារអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំ បានផ្តោតសំខាន់លើផែនការសកម្មភាពប្រចាំឆ្នាំ ២០២១ ឲ្យស្របតាមសារាចរ ណែនាំលេខ ០០៤ សហវ ចុះ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការធ្វើ វិចារណកម្ម និងការពង្រឹង ប្រសិទ្ធភាព សម្រាប់ អនុវត្ត ច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២១ ។