នាព្រឹកថ្ងៃពុធ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចប្រជុំផ្ទៃក្នុង ស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាពការងារឆ្នាំ២០២១ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពកែសម្រួលខ្លឹមសារ
ប្រធានបទសកម្មភាព ២០២១ និងតារាងម៉ាទ្រិច ដើម្បីបន្ស៉ីលេខរៀងនៃផែនការមុនដាក់ស្នើសុំឯកឧត្តមប្រធានពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។ ផែនការសកម្មភាពនេះ អាចនឹងពិនិត្យកែសម្រួលឡើងវិញក្នុងរយះពេលអនុវត្តបាន៦ខែ ករណីមានការចាំបាច់ ដោយជួបបញ្ហាប្រឈម នានាមិនអាចអនុវត្តន៍បន្តបាន។