សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ពុធ ៣  កើត ដល់​ថ្ងៃ​សុក្រ ៥  កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន  និង​ក្រុមការងារ​មន្ដ្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើ​ការចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​ខ្លា​គ្រហឹម ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​សហគមន៍​នេសាទ​បឹង​រំពេរ ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើ​រការ​នៃ​ការគ្រប់គ្រង  ការការពារ  ការអភិរក្ស និង​បញ្ហា​ប្រឈម​ដែល​កំពុង​កើ​ត​មាន​ឡើង​ក្នុង​សហគមន៍ នេសាទ​ទាំងពីរ រួមទាំង​យន្តការ​ក្នុងការ​ដោះស្រាយ  និង​ការចូលរួម​ការពារ​ធ​ន​ធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕​