ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងសហការីបាននាំយកឧបករណ៍តម្រងទឹកភ្លៀងចំនួន ៧ ទៅតម្លើង នៅតាមភូមិបណ្តែតទឹកជុំវិញបឹងទន្លេសាប រួមមានខេត្តសៀមរាប ២ ទីតាំងស្ថិតភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូត្រនីគមន និងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ។ ខេត្តបាត់ដំបង ១ ទីតាំងគឺភូមិព្រែកទាល់ ឃុំកោះជីវាំង។ ខេត្តពោធិ៍សាត់ ២ ទីតាំងគឺ ភូមិព្រែកត្របែក (ក្នុងសហគមន៍នេសាទស្រីចឹក) ឃុំកញ្ជរស្រុកកណ្តៀង និងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ និងខេត្តកំពង់ធំ ២ ទីតាំងគឺ: ភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង និងភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។
តម្រងទឹកភ្លៀងដែលបានតម្លើងនៅទីតាំងទាំង ៧ ដូចបានរៀបរាប់ខាងលើនឹងចាប់ផ្ដើមដំណើរការដើម្បីស្រង់បរិមាណទឹកភ្លៀងនៅជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។