សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ច សង្គម លេ​ី​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ក្នុង​ជំហាន​១នៅ​ឃុំ​ផាត់​សណ្តាយ

​នា​ថ្ងៃ​ពុធ  ១១  រោច ដល់​ថ្ងៃ​សុក្រ  ១៣  រោច  ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤  ត្រូវ​នឹង​ថ្ងៃទី  ១១-១៣  ខែវិច្ឆិកា  ឆ្នាំ​២០២០  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១  ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ទួល​នាង​សាវ និង​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ  ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ  កាលពី​ថ្ងៃ  ពុធ  ១១  រោច ដល់​ថ្ងៃ​សុក្រ  ១៣  រោច  ខែកត្តិក  ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤  ត្រូវ​នឹង​ថ្ងៃទី  ១១-១៣  ខែវិច្ឆិកា  ឆ្នាំ​២០២០​។  ការអនុវត្ត​សកម្មភាព​នេះ  ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​