នាថ្ងៃពុធ ០៤ រោច ដល់ថ្ងៃសុក្រ ០៦ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្ត្រីបច្ចេកទេសបានបន្តចុះសិក្សាស្រាវជ្រាវពីបច្ចុប្បន្នភាពព្រៃលិចទឹកតំបន់ ៣ និងលក្ខណៈជីវសាស្ត្រព្រៃលិចទឹក ព្រមទាំងការប្រើប្រាស់ព្រៃលិចទឹក ស្ថិតនៅក្នុង តំបន់រ៉ាមសាស្ទឹងសែន ឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។