សកម្មភាព​សិក្សា​តាមដាន​ធនធាន​ជលផល​ពី​ការប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​នៅ​បឹង​ទន្លេ​ឆ្មា

​នា​ថ្ងៃ ពុធ ១២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន​ធនធាន​ជលផល​កំពុង​រង​ផលប៉ះពាល់​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺៈ​
-​ពិនិត្យ​ពី​ស្ថានភាព​ទូទៅ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា និង​ផលប៉ះពាល់​ក្រោយពី​មាន​បម្រែបម្រួល​អាកាសធាតុ​នៅ​រដូវ​ទឹក​តំឡើង​
- ប្រមូល​ព័ត៌មាន​ផល​ចាប់ ប្រភេទ និង​ស្ថានភាព​ធនធាន​ត្រី និង​ព្រៃ​លិច​ទឹក
- ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​សិក្សា​ស្រាវជ្រាវ​នៅពេល​ខាងមុខ​។​