នាថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសំណើគម្រោងវារីអគ្គិសនី សាណាខាំ របស់ប្រទេសឡាវ នៅក្នុងខេត្តសៀមរាប ។ គោលបំណងនៃកិច្ចប្រជុំនេះមាន ៖
-លើកកម្ពស់ការយល់ដឹងពីកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ នីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង PNPCA ដំណើរការពិគ្រោះយោបល់ជាមុន និងវឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃដំណើរការគម្រោងវារីអគ្គសនី សាណាខាំ (SNHPP)
-ផ្តល់ការយល់ដឹងអំពីទិដ្ឋភាពទូទៅនៃ SNHPP
-សិក្សាពិនិត្យឡើងវិញលើសេចក្តីព្រាងទី ១ នៃរបាយការណ៌សិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើសំណុំឯកសារ និងសំណើគម្រោង SNHPP និងប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍នានា ។