ថ្ងៃ អង្គារ ២កើត ដល់ថ្ងៃ ព្រហស្បត្តិ ៤កើត ខែ កត្កិក ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំកំពង់លួង ឃុំក្បាលត្រាច ឃុំស្នាអន្សា ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងដើម្បីប្រមូលទិន្នន័យស្ថិតិផលនេសាទ និងតម្លៃត្រីទៅតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ ។