នាថ្ងៃពុធ ១២ រោច ដល់ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ រួមជាមួយមន្ត្រីបច្ចេកទេស បានបន្តចុះអនុវត្តន៍សកម្មភាព ពង្រឹងបណ្ដាញ ទំនាក់ទំនង ការងារជាមួយសហគមន៍ចុងឃ្នៀស ក្នុងការតាមដាន និងចែករំលែកទិន្នន័យ ព័ត៌មានអំពីផលប៉ះពាល់ទៅលើការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយចីរភាព ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ គោលបំណងនៃការអនុវត្តសកម្មភាពនេះគឺដើម្បី:
- បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មាន ពីផលប៉ះពាល់ធនធាន ធម្មជាតិ និងបរិស្ថាន
- បង្កើតក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ពីផលប៉ះពាល់ ដែលកើតមានឡើងនៅក្នុងតំបន់បឹងទន្លេសាប ។