នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពីការរៀបចំគោលការណ៍បច្ចេកទេសសម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន តាមរយៈ Video Conference ដោយមានការចូលរួមពីប្រទេសជាសមាជិកMRC លេខាធិការដ្ឋានMRC ជំនាញការអន្តរជាតិ និងអ្នកសង្កេតការមកពីអង្គការ SEAFDEC, UN-FAO/RAPA, World Fish Center និង FISHBIO ។
ជាលទ្ធផលកិច្ចប្រជុំបាន៖ (១) ពិភាក្សាលើសេចក្តីព្រាងទី១ នៃគោលការណ៍បច្ចេកទេសសម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន ឲ្យមានភាពច្បាស់លាស់ ទៅតាមមេរៀន និងបទពិសោធន៍កន្លងមក និង (២) ឯកភាពអំពីផែនទីវិថីសម្រាប់ការរៀបចំគោលការណ៍បច្ចេកទេសសម្រាប់ការគ្រប់គ្រងជលផលឆ្លងដែន។