កម្ម​ភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គមការប្រើប្រាស់​ធនធានធម្មជាតិ​នៅ់​ភូមិ​បណ្តែត​ទឹក​តំបន់​បឹង​ទន្លេសាបឃុំ​ផាត់​សណ្តាយជំហាន​១

​ថ្ងៃ​សុក្រ ៧ រោច ដល់ ៩​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ​២០២០
​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​សុក្រ ៧ រោច ដល់ ៩​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ​២០២០​។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​