នាថ្ងៃ ចន្ទ ៣រោច ដល់ថ្ងៃ ពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំក្រុមការងារចុះអនុវត្តសកម្មភាពតាមដានផលចាប់របស់អ្នកនេសាទនៅតាមដងស្ទឹងទាំង ៤ ស្ទឹងជុំវិញបឹងទន្លេសាប មានស្ទឺងពោធិ៍សាត់ ស្ទឹងសង្កែ ស្ទឹងសែន និងស្ទឹងជីនិត ដើម្បី :
១/ តាមដាន និងត្រួតពិនិត្យលើសៀវភៅកត់ត្រារបស់អ្នកនេសាទ
២/ ណែនាំ និងបណ្តុះបណ្តាលបន្ថែមលើវិធីសាស្ត្រកត់ត្រាទិន្នន័យ
៣/តាមដានទីតាំងដាក់ឧបករណ៍នេសាទ ដោយយកទីតាំងដាក់ឧបករណ៍នេសាទ
៤/ តាមដានបរិមាណផលសរុបប្រចាំថ្ងៃ ប្រភេទត្រី និងតម្លៃត្រី ។