ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​តាមរយះ Video Conference ជា​គម្រោង Satreps

​នា​រសៀល​ថ្ងៃ​ចន្ទ ៣​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០  ឯកឧត្តម លឹម ពុ​យ​
​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ និង​សហការី​បាន​ចូលរួម​កិច្ចប្រជុំ​តាមរយះ Video Conference ជាមួយ​ក្រុមការងារ​គ​ម្រោ​ង Satreps ដោយមាន​ការចូលរួម​ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​ភាគី​ជប៉ុន និង​សម្របសម្រួល​ពី​តំណាង JICA ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សំខាន់​គឺ ៖
(១) ពិនិត្យ​លើ វឌ្ឍនភាព​ការងារ​គម្រោង​
(២) ការ​តម្លើង​ថ្មី និង​ការជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​នៅ​បឹង​ទន្លេសាប​
(៣) កិច្ចសហប្រតិបត្តិការ លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផែន​ការបន្ត​នាពេលខាងមុខ ។ តាមរយះ​ការពិភាក្សាគ្នា​យើង​ទទួលលទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖
(១) ភាគី​ជប៉ុន​នឹង​យក​អនុ​សាស្ត្រ​របស់ ឯកឧត្តម លឹម ពុ​យ លើ​កត្តា​បម្រែបម្រួល​របប​ជល​សាស្ត្រ​និង​គុណភាព​ទឹក​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០២០ ដែល​ជម្រៅ​ទឹក​បឹង​ទន្លេសាប​ធ្លា​ក់មក​ត្រឹម ២០​សង់ទីម៉ែត្រ តាមរយៈ​ការផ្សារភ្ជាប់​នៃ​លទ្ធផល​ការងារ​របស់​ភាគី​ជប៉ុន​លើ​ម៉ូ​ដែល​នៃ​ការប្រែប្រួល​បរិមាណ​អាសូត​និង​ផូស្វ័រ​តាម​រដូវ​ការ (mesotrophic lake)
(២) ភាគី​ជប៉ុន​នឹង​ពិចារណា​លើ​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៥ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អ​ទស
(៣) ភាគី​ជប៉ុន​នឹង​គ្រោង​ជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​ឡើងវិញ​ក្រោយ​អាក់ខាន​ជាច្រើនលើក​
(៤) ភាគី​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ អ​ទស ក្នុងការ​តាមដាន​គុណភាព​ទឹក និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ​
(៥) អ​ទស នឹង​ទទួលបន្ទុក​លើ​ការសរសេរ​ជំពូក​ទី​៣១ និង​៣២ ដើម្បី​ចូលក្នុង Sprinker
(៦) មន្ត្រី​បច្ចេកទេស អ​ទស ០២ រូប នឹង​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នៅ​ជប៉ុន នា​ឆ្នាំ​២០២១ ។​