ការចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹក សម្រាប់​បម្រើ​ដល់​ការស្រោចស្រព និង​លក្ខណៈ​ ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ នៅ​ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​

​កាលពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​ជំនាញ​ការិយាល័យ​កសិក​ម្ម​ចម្រុះ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​យក​ដ្ឋា​ន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹក​សម្រាប់​បំរើ​ការងារ​ស្រោចស្រព​ស្រូវប្រដេញទឹក ឬ​ស្រូវ​ស្រែប្រាំង និង​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ក្នុង​ការធ្វើ​ដំណាំ​ស្រូវ រួមជាមួយ​នឹង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
​ការចុះ​សិក្សា​របស់​ក្រុមការងារ បាន​រកឃើញថា ការប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ទាញយក​ទឹក​ពី​ស្ទឹងសែន​យ៉ាងច្រើន​ដើម្បី​ស្រោចស្រព​ស្រូវ​ស្រែប្រាំង​នៅតាម​ដងស្ទឹង មាន​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក ក្នុងនោះ​ផងដែរ គឺមាន​ប្រជាកសិករ​មួយចំនួន​តូច​ទៀត បាន​ទិញ​ទឹក​ពី​ក្រុមហ៊ុន​បូមទឹក​លក់ ដើម្បី​ស្រោចស្រព ។​
​ក្រុមការងារ ក៏បាន​ចុះ​សិក្សា​ស្វែងយល់​យ៉ាងច្រើន​ពី​ការងារ​បង្កបង្កើនផល និង​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​ទាំងនោះ ព្រមទាំង​បាន​ចុះ​សិក្សា​ពី​ជំរៅ​ទឹកស្ទឹង​សែន ចាប់ពី​តំបន់​១ រហូតដល់​ក្បែរ​តំបន់​៣ និង​បរិមាណ​ទឹក​បញ្ចូល​ស្រែ​នីមួយៗ ។​