នាថ្ងៃចន្ទ ១១កើត ដល់ ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោលស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមប្រជុំ ក្រោមការសម្របសម្រួលពីគណៈកម្មាជាតិទន្លេមេគង្គកម្ពុជា ស្តីពី ការរៀបចំផែនការសកម្មភាពគម្រោង និងយន្តការមូលនិធិសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានដោយ ផ្តល់អាទិភាពលើធនធានបរិស្ថានក្នុងអាងទន្លេ តាមរយៈ Videoconference នៅរាជថានីភ្នំពេញ ដែលមានចំនួន ៤ប្រទេស ចូលរួម ដូចជា កម្ពុជា ឡាវ ថៃ និងប្រទេសវៀតណាម ។
គោលបំណងនៃការប្រជុំរួមមាន៖
(i) ការធ្វើបទបង្ហាញ ពិភាក្សា ទទួលយកនូវគំនិតយោបល់ និងឈានទៅដល់ការសម្រេចទៅលើគម្រោងការស្នើសុំជាសង្ខេប ដើម្បីឆ្ពោះទៅកាន់ការរៀបចំគម្រោងអាស្រ័យទៅលើសកម្មភាព សម្រាប់អនុវត្តន៍នៅមេគង្គStrategy Basin wide Environmental Managermant Plan( SBEM )
(ii) ការធ្វើបទបង្ហាញ ពិភាក្សា និងទទួលយកការណែនាំទៅលើដែនវិសាលភាពជារួម និងគ្របដណ្ដប់ នៃសំណើរគម្រោងដំបូង នៅក្នុងសេចក្ដីព្រាងPBAP ឬធ្វើការកែសម្រួលទៅតាមភាពចាំបាច់ សម្រាប់ការពន្យល់យ៉ាងលំអិតបន្ថែម និងការពិភាក្សានៅក្នុងការប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៅក្នុងខែតុលា ឆ្នាំ២០២០។
(iii) ពិភាក្សានូវការអនុវត្តនៃគម្រោងខុសៗគ្នាទៅលើធនធានខុសៗគ្នា និងការអនុវត្តន៍ជាអាទិភាពនៃធនធាននីមួយៗ ។
(iv)ពិភាក្សាទៅលើជម្រើស និងវិធីសាស្ត្រ ដើម្បីធ្វើឱ្យជំនួយនៃPBAP ប្រកបដោយនិរន្តរភាព ។