កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥

​បច្ចេកទេស​នៅក្នុង​ខ្លឹមសារ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ ដំណាក់កាល​ទី II ។​
​កិច្ច​ប្រជុំបាន​ឯកភាព​ទៅលើ​ចំនុច​សំខាន់​នៃ​កិច្ចពិភាក្សា និង​ការផ្តល់​គំនិត​យោបល់​ល្អៗ​បន្ថែម ដើម្បីអោយ​ក្រុមការងារ​ធ្វើការ​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផែនការ​យុទ្ធសាស្ត្រ អោយមាន​ភាពរលូន​យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​តាម​ការរំពឹងទុក​ក្នុង​រយៈពេល ៥ ឆ្នាំ​បន្ទាប់​នេះ ។ អង្គប្រជុំ​ក៏បាន​ឯកភាព​នឹង​ប្រជុំ​ពិនិត្យ​ពិភាក្សា​បន្ថែមទៀត​លើ​សេចក្តីព្រាង​លើក​ទី ២ និង​តារាង​ម៉ា​ទ្រិ​ច​សកម្ម​ភាពជា​យុទ្ធសាស្ត្រ បន្ទាប់ពី​ក្រុមការងារ​ធ្វើការ​កែសម្រួល​ស្របតាម​គំនិត​យោបល់​នៃ​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​លើក​ទី​១ នេះ មុន​នឹងដាក់​សំណើសុំ​គោលការណ៍​ពិនិត្យ និង​សម្រេច​អនុម័ត​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០២១ ខាងមុខនេះ ។​