ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​នាំយក​ធុង​ចម្រោះ​ទឹកស្អាត ដាក់​ភូមិប​ណ្តែ​ទឹក

​ថ្ងៃ ព្រហស្បតិ៍ ទី ៨ រោច ដល់ ថ្ងៃ សៅរ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ដល់ ១២ ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​សហការី បាន​នាំយក​ធុង​ចម្រោះ​ទឹកស្អាត (Safe Water Cube) ចំនួន ៥ ដែលជា​អំណោយ​របស់ Zayed sustainability Prize ទៅ​ដា​ក់នៅ​ភូមិ​បណ្តែត​ទឹក​ចំនួន​៤ គឺ​ភូមិ​ពាម​បាង ភូមិ​ពេជ្រ​ក្រី ភូមិ​ដូន​ស្តើង និង​ភូមិ​ពៅ​វើ​យ ដែល​ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បន្ថែម​លើ​ធុង​ចម្រោះ​ទឹកស្អាត​ទាំង 25 ធុង​ដែល​បានដាក់​នៅតាម​ភូមិ​បណ្តែត​ទឹក​នាពេល​កន្លងមក​នៅតាម​បណ្តា​ឃុំ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប មានដូចជា​ឃុំ​ឆ្នុកទ្រូ​, ផាត់​សណ្តាយ​, កំពង់​លួង​, រាំង​ទិល​, កំពង់​ឃ្លាំង​, កំពង់​ភ្លុក​, មាត់​ខ្លា​, កោះ​ជី​វាំង​, និង​ឃុំ​កែវ​ពណ៌ តាមរយៈ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ស្ទឹងសែន នៃ​អាជ្ញាធរ​ទន្លេសាប ។
​ការបំពាក់​ធុង​ចម្រោះ​ទឹកស្អាត SWC នេះ មាន​គោលបំណង​ជួយ​លើ​កម្ពស់​សុខមាលភាពរ​បស់​ប្រជាជន ពិសេស​សិស្សានុសិស្ស​ដែល​រស់នៅ និង​សិក្សា​នៅតាម​ភូមិ​បណ្តែត​ទឹក ដោយ​ការប្រើប្រាស់​ទឹកស្អាត​សម្រាប់​រិ​ភោគ​ប្រចាំថ្ងៃ​។​