ថ្ងៃ សុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១ រោច ខែ ភទ្របទ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រី បច្ចេកទេសចុះសិក្សាស្រាវជ្រាវពី បច្ចុប្បន្នភាពធនធានជលផល និងការប្រើប្រាស់ធនធានជលផលនៅក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងសៀមរាប ។ ការសិក្សានេះដើម្បី៖
១. បច្ចប្បន្នភាពទិន្នន័យត្រី និងក្រៅពីត្រីលើលក្ខណៈជីវសាស្ត្រ និងការវាយតម្លៃលើដង់ស៊ីតេប្រភេទ បរិមាណនេសាទ ឧបករណ៍នេសាទ និងប្រភពទីផ្សារ
២. ពិនិត្យ និងវាយតម្លៃសមាសភាពប្រភេទធនធានជលផលសម្រាប់វារីវប្បកម្ម(ចំណីត្រី និងក្រពើ)
៣. វាយតម្លៃលើសមាសភាពប្រភេទត្រី(ត្រីនុយ) ដែលអាចវិវឌ្ឍន៍ទៅជាប្រភេទត្រីធំ និងប្រភេទត្រីកម្រ
៤. បច្ចប្បន្នភាពលំនៅដ្ឋានធនធានជលផល(ត្រី)នៅតំបន់បឹងទន្លេសាប និងមេគង្គ-បាសាក់
៥. តាមដានការវិវដ្តសន្ទស្សន៍របស់កន្សោមពងធនធានជលផលដើម្បីស្វែងយល់ពីការបង្កកំណើត
៦. បច្ចប្បន្នភាពផែនទីទីតាំងនេសាទធនធានជលផលទៅតាមប្រភេទលំនៅដ្ឋាន ។