ខេត្តពោធិ៍សាត់ៈ
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ភូមិបណ្តែតទឹកនៅតំបន់បឹងទន្លេសាប ក្នុងជំហាន១ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងបត់កណ្តោល មេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្ន ភាពប្រជាសាស្ត្រ ទីតាំងតំបន់ភូមិបណ្តែតទឹក ចំនួនផ្ទះបណ្តែតទឹក/លិចទឹក ប្រភេទលំនៅឋាន និងស្វែងយល់បញ្ហាប្រឈមនានាលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ភូមិបណ្តែតទឹកក្នុងតំបន់គោលដៅសិក្សា។