សកម្មភាព​សិក្សា​ពី​ការពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន​

​នា​ថ្ងៃ​ពុធ ១៥ កើត ដល់​ថ្ងៃ​សុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន ក្នុងការ​តាមដាន និង​ចែករំលែក​ទិន្នន័យ ព័ត៌មាន​អំពី​ផលប៉ះពាល់​ទៅលើ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ក្នុង​សហគមន៍​នេសាទ​ផាត់​សណ្ដាយ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
​គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ​គឺ​ដើម្បី​:
- បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន ពី​ផលប៉ះពាល់​ធនធានធម្មជាតិ និង​បរិស្ថាន​
- បង្កើត​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ៕​