សកម្មភាពចុះសិក្សាពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ

ខេត្តសៀមរាប​: នា​ថ្ងៃ​ចន្ទ ៦ កើត ដល់​ថ្ងៃ​ពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សហគមន៍​នេសាទ និង​ដំណើរការ​នៃ​ការគ្រប់គ្រង ក្នុង​ខេត្តសៀមរាប ។​