ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អង្គការ IUCN ,CI និង​អង្គការ FACT

នា​ព្រឹក ថ្ងៃ សុក្រ ១០ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​អគ្គលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​ជំនាញ បាន​ជួបប្រជុំ​ជាមួយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) អង្គការ​អភិរក្ស​អន្តរជាតិ (CI) និង​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT)​។ ជំនួប​ប្រជុំ​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​-​អង្គការ​ជាតិ​លើ​កិច្ចការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​ផ្តោត​ជាពិសេស​លើ ការការពារ​ភ្លើង​ឆេះ​ព្រៃ ការស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ និង​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​ផ្ទៃ​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ សូមបញ្ជាក់ថា អង្គការ IUCN, CI និង FACT បាន និង​កំពុង​រួមគ្នា​រៀបចំ​សំណើ​គម្រោង​មូល​និ​ធី​ពី​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ។​