ខេត្តកំពង់ធំ ៖ ថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ នាខេត្តកំពង់ធំ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាផ្នែកមួយនៃអនុតំបន់ 9C និង 9T ដែលរៀបចំដោយគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងមានការអញ្ជើញចូលរួមពី ជំនាញការជាតិ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ពន្ធនានា ក្រោមអធិបតីភាព ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានពិភក្សា និងពិនិត្យ លើ របាយការណ៍បឋមរបស់ក្រុមការងារថ្នាក់ជាតិ និងផ្តល់មតិធាតុចូល ទស្សនទាននៃគំនិតអភិវឌ្ឍន៍នានា ដើម្បីដាក់ជូនអង្គប្រជុំ (Video Conference) របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខ។