ខេត្តពោធិ៍សាត់ៈ ថ្ងៃចន្ទ ៦ រោច ដល់ថ្ងៃពុធ ៨ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ច សង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ភូមិបណ្តែតទឹកនៅតំបន់បឹងទន្លេសាប ក្នុងជំហាន១ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំរាំងទិល និងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
គោលបំណងនៃការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាសាស្ត្រ ទីតាំងតំបន់ភូមិបណ្តែតទឹក ចំនួនផ្ទះបណ្តែតទឹក/លិចទឹក
ប្រភេទលំនៅឋានភូមិបណ្តែតទឹកក្នុងតំបន់គោលដៅសិក្សា។