នាថ្ងៃច័ន្ទ ១៤កើត ដល់ថ្ងៃ ពុធ ០១រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ដល់ ០៥ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេសដឹកនាំដោយ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋានត្រួតពិនិត្យកាធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះអនុវត្តគម្រោងសកម្មភាពដំណាក់កាលទី ៣ ឆ្នាំ ២០២០ លើការសិក្សាស្រាវជ្រាវស្តីអំពី ការវាយតម្លៃនៃការប្រែប្រួលគម្របដី និងស្វែងយល់អំពីមូលហេតុដែលបណ្តាលឲ្យមានបម្រែបម្រួលគម្របដីក្នុងតំបន់វាលទំនាបលិចទឹកជុំវិញបឹងទន្លេសាប និងដើម្បីរៀបចំធ្វើផែនទីគម្របដី ។ ការសិក្សាលើកនេះស្ថិតនៅស្រុកបាកានខេត្តពោធិ៍សាត់ និងស្រុកមោងឬស្សី ស្រុកសង្កែ ខេត្តបាត់ដំបងដោយចុះសិក្សាជាក់ស្តែងអំពី៖
- ការប្រើប្រាស់ដីជាក់ស្តែង
- សិក្សា និងប្រមូលស្ថិតិនៃការប្រែប្រួលគម្របដី
- ស្វែងយល់អំពីមូលហេតុនៃការបម្រែបម្រួលនៃគម្របដី
- បានប្រមូលនិយាមការនៃប្រភេទគម្របដីសំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនទីគម្របដី។