នាថ្ងៃចន្ទ ១៤ កើត ដល់ថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣-០៥ ខែសីហា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ រួមជាមួយមន្ត្រីបច្ចេកទេស បានបន្តចុះអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញទំនាក់ទំនងការងារជាមួយស្ថាប័ន និងសហគមន៍មូលដ្ឋាន ក្នុងការតាមដាន និងចែករំលែកទិន្នន័យ ព័ត៌មានអំពីផលប៉ះពាល់ទៅលើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយចីរភាព ក្នុងសហគមន៍នេសាទព្រែកទាល់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
គោលបំណងនៃការអនុវត្តសកម្មភាពនេះគឺដើម្បី:
- បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មាន ពីផលប៉ះពាល់ធនធានធម្មជាតិ និងបរិស្ថាន
- បង្កើតក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ពីផលប៉ះពាល់ដែលកើតមានឡើងនៅក្នុងតំបន់បឹងទន្លេសាប ៕