ថ្ងៃ ព្រហស្បតិ៍ ០៣ កើត ដល់ថ្ងៃ សៅរ៍ ៥ កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំក្បាលត្រាច កំពង់លួង និងឃុំស្នាអន្សា ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងដើម្បីប្រមូលទិន្នន័យស្ថិតិផលនេសាទ និងតម្លៃត្រី ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ ។