ខេត្តកំពង់ឆ្នាំង: នាថ្ងៃព្រហស្បតិ៍ ៣ កើត ដល់ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ រួមនឹងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីប្រសិទ្ធភាព នៃការចូលរួមពីសហគមន៍នេសាទក្នុងការអនុវត្តទៅលើការគ្រប់គ្រងធនធានធម្មជាតិ ជាមួយមន្ត្រីស្ថានប័នជំនាញពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាលទី១ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍នេសាទ និងដំណើរការនៃការគ្រប់គ្រង ក្នុងខេត្តកំពង់ឆ្នាំង ។