ការបោះបង្គោល​កំណត់​តំបន់​ព្រៃ​លិច​ទឹក​ប្រាំមួយ​ខេត្ត​នៅ​ជំវិញ​បឹង​ទន្លេសាប​

ក្រសួងធនធានទឹកនិងឧតុនិយមជាមួយនិងអាជ្ញាធរ ទន្លេសាបបានបោះបង្គោលជំហានទី ១ មានរយៈពេល ៣៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៤ ខែ មិថុនាដល់ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១០ ។លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន១៦៩ បង្គោលនិង  បោះបង្គោលរងរួចរាល់មាន ចំនួន១០៦បង្គោលទន្ទឹមគ្នានោះក៏មានផ្ទៃក្រឡា ដែលបានគ្រោងមានចំនួន៦៣៨ ៥៦៤ ហ.ត  ផ្ទៃក្រឡាក្រោយពេលបោះបង្គោលរួចមានចំនួន៦៧៥ ៨៧៦ ហ.ត  ។ហើយនិងការបោះបង្គោលជំហានទី ២ មានរយៈពេល ២៤ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ២៤ ខែ មីនាឆ្នាំ ២០១១ (នៅខេត្តសៀមរាបមិនទាន់បានបញ្ចប់ជាស្ថាពរទេព្រោះនៅសល់បង្គោលរង ចំនួន ៤៧បង្គោលដោយសារស្ថានភាពនៅមានទឹក) ។ លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន ២១២បង្គោលនិងបោះបង្គោលរងរួចរាល់មានចំនួន ៥៣៩បង្គោល (នៅខ្វះ៤៧បង្គោលនៅខេត្តសៀមរាបតែមាននិយាមការគ្រប់ចំនួនហើយ) ។
ក្រៅពីនេះ មានខេត្តកំពង់ឆ្នាំងពោធិ៍សាត់  បាត់ដំបង បន្ទាយមានជ័យ  និងកំពង់ធំត្រុវបានបោះបង្គោលតំបន់ព្រៃលិចទឹកចប់ជាស្ថាពរហើយ ។