កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ឆ្លង​សេចក្តីព្រាង​បឋម "​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០-២០៣៥"

នា​ថ្ងៃ​ពុធ ០៣​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ ខេត្តសៀមរាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ឆ្លង​សេចក្តីព្រាង​បឋម "​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០-២០៣៥" ។ កិច្ចប្រជុំ​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប ។​