ខេត្តពោធិសាត់ៈ ថ្ងៃព្រហស្បត៍ ១២ កើត ដល់ថ្ងៃសៅរ៍ ១៤ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ភូមិបណ្តែតទឹកនៅតំបន់បឹងទន្លេសាប ក្នុងជំហាន១ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអន្សាចំបក់ ក្បាលត្រាច និងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
គោលបំណងនៃការសិក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាសាស្ត្រ ទីតាំងតំបន់ភូមិចំនួនផ្ទះភូមិបណ្តែតទឹក/លិចទឹកប្រភេទ លំនៅឋាន ភូមិបណ្តែតទឹកក្នុងតំបន់គោលដៅសិក្សា។