ខេត្តបាត់ដំបង ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ដល់ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទ្រនាប់
នៃតំបន់ឋបនីយមណ្ឌលបឹងទន្លេសាប
សិ្ថតនៅក្នុងភូមិសាស្ត្រ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការសិក្សានេះ មានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាព ប្រជាសាស្ត្រ និងស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ធនធានធម្មជាតិ បរិស្ថាន និងបញ្ហាប្រឈមនានាលើជីវភាពរស់នៅរបស់ពួកគាត់ ។