ព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងក្រុមការងារបច្ចេកទេសក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាយតម្លៃ បញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេបណ្តោះអាសន្ន និងបន្ទាន់ ប្រវែង ១០០ម៉ែត្រ នៅតំបន់បង្គោលព្រំដែនលេខ 245/4(1) អានត...