ការផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​

ក្រោយពីអាជ្ញាធរទន្លេសាប ទទួលបានគោលការណ៍ ធានាចំណាយសម្រាប់ធ្វើការផ្គត់ផ្គត់សម្ភារៈប្រើប្រាស់ នៅក្នុងឆ្នាំ ២០១១ ។អគ្គ លេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (គណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា និងអង្គភាពលទ្ធកម្ម

បានរៀបចំនូវឯកសារដេញថ្លៃ តាមនីតិវិធីលទ្ធកម្មជាធរមានដើម្បីដាក់ឱ្យដេញថ្លៃធ្វើការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់នៅក្នុង អាជ្ញាធរទន្លេសាប ដែលប្រើប្រាស់នូវថវិការដ្ឋ មាននៅក្នុងផែនការឆ្នាំ ២០១១ ហើយបានធ្វើការផ្សព្វផ្សាយក្នុងសារព័ត៌មានចំនួន ០២ លេខ គឺ ៖ រស្មីកម្ពុជាឆ្នាំទី ១៩ លេខ ៥៤២៥ ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ និងលេខ ៥៤២៦ ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បីអញ្ជើញក្រុមហ៊ុន មកដាក់ដេញថ្លៃនៅអាជ្ញាធរទន្លេសាប ។
ក្រោយពីធ្វើការផ្សព្វផ្សាយជាសាធារណៈតាមសារព័ត៌មាន នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងបច្ចេកទេស និងប្រេងឥន្ធនៈឆមាសទី ១ ឆ្នាំ ២០១១  និង ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ធ្វើការផ្គត់ផ្គង់រថយន្ត ។
ដោយឡែក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានធ្វើការប្រគល់-ទទួលនូវសម្ភារៈ ការិយាល័យ និងបច្ចេកទេស, ប្រេងឥន្ធនៈ និងរថយន្ត ។