ខេត្តពោធិ៍សាត់ ថ្ងៃពុធ ៤ កើត ដល់ថ្ងៃសុក្រ ៦ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០:
លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីប្រសិទ្ធភាព នៃការចូលរួមពីសហគមន៍នេសាទក្នុងការអនុវត្តទៅលើការគ្រប់គ្រងធនធានធម្មជាតិ ជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាលទី១ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យព័ត៌មាន និងដំណើរការការគ្រប់គ្រង របស់សហគមន៍នេសាទ។