ថ្ងៃ ចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចពីការសិក្សារបបជលសាស្ត្រដែលទាក់ទងនឹងធនធានទឹកបឹងទន្លេសាប ។ កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖
១. សេចក្តីសង្ខេបលើលំហូរទឹកចូលបឹងទន្លេសាប
២. ការប្រមូលផ្តុំទិន្នន័យរបបជលសាស្ត្រតាមដងស្ទឹងជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ
៣. ការវិភាគបឋមលើធនធានទឹកនៃស្ទឹង ទន្លេ បឹង តាមរដូវកាល និងតាមទិន្នន័យជលសាស្ត្រដែលមានស្រាប់តាំងពីឆ្នាំ ១៩៦០ រហូតដល់បច្ចុប្បន្ន
៤. ពិភាក្សាពីជំហានបន្ទាប់នៃការសិក្សា ។