វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress ក្នុងការ​គ្រប់គ្រង​គេហទំព័រ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ៧​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២​ថ្ងៃ ពី​ព្រហស្បតិ៍ ៦​រោច ដល់​ថ្ងៃ សុក្រ ៧ រោច​ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់ ១២ ខែមិថុនា ឆ្នាំ ២០២០​ដោយមាន​ការសហការ​រៀបចំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ។ គោលបំណង​សំខាន់ៗ​នៃ​វគ្គ​បណ្តុះបណ្តាល ដើម្បី ៖

១. បង្កើន​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ក្នុងការ​គ្រង​គ្រង ថែរក្សា កែលម្អ គេហទំព័រ ឲ្យ​មាន​ភាពប្រសើរឡើង​
២. បង្កើន​ប្រសិទ្ធិភាព​លើ​ការ​គ្រង​គ្រង​ទិន្នន័យ គេហទំព័រ ដោយ​ការប្រើប្រាស់​កម្មវិធី WordPress
៣. បង្កើន​ប្រសិទ្ធភាព គុណភាព និង​ភាព​ទាក់ទាញ ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​អ្នក​ចូល​ទស្សនា​គេហទំព័រ លើ​ការផ្សព្វផ្សាយ​សកម្មភាព​សម្របសម្រួល និង​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប ។​
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
-​ទទួលបាន​ចំណេះដឹង​ពី​បៀ​ប Install និង​ប្រើប្រាស់ WordPress ទាំង​ក្នុង Local និង​នៅលើ Server
-​ទទួលបាន​ការយល់ដឹង​ពី​ការប្រើ Cpanel របស់ Server
-​សិក្ខាកាម​បាន អនុវត្ត ក្នុងការ​បង្កើត​វេស​សាយ​ដោយ​ខ្លួនឯង បាន​ម្នាក់​១
-​យល់ដឹង​ក្នុងការ​ធ្វើអោយ​វេ​ប​សាយ​រក្សាបាន​នៅ​សុវត្ថិភាព​។​