សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់​នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប ខេត្តសៀមរាប​

​ថ្ងៃ​ពុធ ១៥ កើត ដល់​ថ្ងៃ​សុក្រ ០២ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​ការសិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប​សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ បរិស្ថាន និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់​របស់​ពួកគាត់ ។