ថ្ងៃ ចន្ទ ១២ រោច ដល់ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេស បានបន្តចុះការសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទ្រនាប់ សិ្ថតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការសិក្សានេះ មានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាព ប្រជាសាស្ត្រ និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ធនធានធម្មជាតិបរិស្ថាននៅតំបន់ទ្រនាប់នៃតំបន់បឋនីយមណ្ឌល
បឹងទន្លេសាប និងបញ្ហាប្រឈមនានាលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។