ថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិចុងក្រោយ ស្តីពី សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ ២០២១-២០២៥ របស់គណៈកម្មាធិការទន្លេមេគង្គ ដែលរៀបចំដោយគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីនៃក្រសួង និងស្ថាប័នពាក់ពន្ធនានា ក្រោម អធិបតីភាព ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានពិភក្សាអំពីធាតុចូល ធាតុចេញ និងការផ្តល់នូវទស្សនទាននៃគំនិតអភិវឌ្ឍន៍នានា លើផែនការនៃការអភិវឌ្ឍន៍អាងទន្លេប្រកបដោយចីរភាព។