ចាប់ពីថ្ងៃទី ០៧ ដល់ ០៩ ខែ ឧសភា ឆ្នាំ ២០២០ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដានគុណភាពទឹក អាងស្ទឹងសំខាន់ៗ និងការបំពុលបរិស្ថានពីការបញ្ចេញចោលកាកសំណល់នៅតាមទីប្រជុំជន សិប្បកម្ម និងឧស្សាហកម្ម នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ ។
គោលបំណងសិក្សា ផ្តោតលើ៖
- គុណភាពទឹកតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធនៅទីប្រជុំជន (ភូមិបណ្តែតទឹក) និងផ្ទៃបឹងលើប៉ារ៉ាម៉ែត្រសំខាន់ៗ
- បំពុលបរិស្ថានពីការបញ្ចេញចោលកាកសំណល់តាមទីប្រជុំជន សិប្បកម្ម (ផលិតទឹកកក, ទឹកស្អាត (ទឹកបរិសុទ្ធ), ទូកប៉ាឡា...) និងឧស្សាហកម្ម (រោងចក្រសំលៀកបំពាក់, ចំណីអាហារ, ចំណីសត្វ, ជីកសិកម្ម, បោកកក់...) ក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- វិភាគសំណាកទឹកនៅមន្ទីរពិសោធន៍នៃក្រសួងធនធានទឹកនិងឧតុនិយម ប្រើប្រាស់ឧបករណ៍ស្ទង់គុណភាពទឹកភ្លាមៗ មានដូចជា៖ (pH Meter, Oximeter, Conductivity Meter, BBE Algae, Sechhi Disk, HANNA និងEXO-II)
- បច្ចុប្បន្នភាពទិន្នន័យគុណភាពទឹកបឹងទន្លេសាប និងស្ទឹងធំៗនៅតាមតំបន់សិក្សានីមួយៗ ។