ថ្ងៃ ពុធ ០៧ រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំអន្សាចំបក់ ឃុំក្បាលត្រាច និងឃុំស្នាអន្សា ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងដើម្បីប្រមូលទិន្នន័យស្ថិតិផលនេសាទ និងតម្លៃត្រី ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ ។