ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ភូមិបណ្តែតទឹកបឹងទន្លេសាប ក្នុងជំហាន១ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ការសិក្សានេះ មានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាសាស្ត្រ ទីតាំងតំបន់ភូមិបណ្តែតទឹក ប្រភេទលំនៅឋានភូមិបណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប។