សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ ខេត្តបាត់ដំបង​

​ថ្ងៃ​ចន្ទ ១៤ កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ការសិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ (​តំបន់​២ និង​តំបន់​៣) សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​បរិស្ថាន​នៅ​តំបន់ទ្រនាប់​នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។