ថ្ងៃអង្គារ០៨ កើត ដល់ថ្ងៃសុក្រ ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន បានបន្តចុះអនុវត្តសកម្មភាពការងារសិក្សាស្រាវជ្រាវ ស្តីពី ដំណើរការ និងប្រសិទ្ធភាពនៃការគ្រប់គ្រងសហគមន៍នេសាទបឹងបានទី ស្ថិតនៅឃុំត្នោតជុំ ស្រុកសន្ទុក និងសហគមន៍នេសាទឡូត៍លេខ ៧ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ការសិក្សាស្រាវជ្រាវនេះផ្តោតសំខាន់លើ៖
- ស្វែងយល់ពីបច្ចុប្បន្នភាពនៃដំណើរការ និងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងរបស់សហគមន៍នេសាទក្នុងតំបន់ជុំវិញបឹងទន្លេសាប
- ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងរបស់សហគមន៍នេសាទនីមួយៗ