ថ្ងៃពុធ ០៩ កើត ដល់ថ្ងៃសៅរ៍ ១២ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេស បានចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ភូមិបណ្តែតទឹកបឹងទន្លេសាប ក្នុងជំហ៊ាន១ ដើម្បីធ្វើបច្ចុប្បន្នភាពភូមិបណ្តែតទឹក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ស្រុករលាប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ការសិក្សានេះ មានគោលបំណងដើម្បីពិនិត្យផ្ទៀងផ្ទាត់បច្ចុប្បន្នភាពប្រជាសាស្ត្រ លំនៅដ្ឋាន និងទីតាំងភូមិបណ្តែតទឹក/តំបន់មានផ្ទះបណ្តែតទឹក រួមនឹងបញ្ហាប្រឈមនានា ដែលបាន នឹងកំពុងកើតមានក្នុងតំបន់បឹងទន្លេសាប ៕