ថ្ងៃ អង្គារ ០៨ កើត ដល់ថ្ងៃ សុក្រ ១១កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ដល់ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប បន្តចុះអនុវត្តន៍សកម្មភាពការសិក្សាវាយតម្លៃផលចាប់ធនធានត្រី ក្នុងឃុំអន្សាចំបក់ ឃុំក្បាលត្រាច ឃុំស្នាអន្សា ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងដើម្បីប្រមូលទិន្នន័យស្ថិតិផលនេសាទ និងតម្លៃត្រី ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ ។